ទុំទាវ
សិក្សារឿង ទុំទាវ
១. សេចក្តីផ្តើម
រឿងទុំទាវជារឿងមួយដែលប្រជាជនខ្មែរយើងនិយមរាប់អានយ៉ាងខ្លាំង។ រឿងនេះត្រូវបានគេចាត់ចូលទៅក្នុងរឿងដែលមានតម្លៃសំខាន់បំផុត។ កាលពីសង្គមចាស់គេតែងឲ្យតម្លៃទៅលើរឿងនេះដែរ ដោលគេចាត់ទុកចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី៣ និងថ្នាក់ទី១ចាស់ ហើយបច្ចុប្បន្ននេះក្រសួងអប់រំយុវជននិងកីឡា បានបញ្ចូលរឿងទុំទាវនេះទៅក្នុងកម្មវិធីសិក្សានៅថ្នាក់ចំណេះដឹងទូទៅ(ថ្នាក់ទី១០ដល់១២)។ មិនត្រឹមតែសម្រាប់អ្នកសិក្សាប៉ុណ្ណោះទេ រឿងទុំទាវត្រូវបានមជ្ឈដ្ឋានអ្នកសិក្សាសិល្បៈយកទៅសម្តែងជាសិល្បៈជូនទស្សនិកជនជាទីកំសាន្តយ៉ាងល្អឥតខ្ចោះទៀតផង។
២. ទិដ្ឋិភាពប្រវត្តិ
២.១ អត្ថបទ
តាមទស្សនៈរបស់អ្នកស្រាវជ្រាវអក្សរសិល្ប៍មួយចំនួនបានឲ្យដឹងថា រឿងទុំទាំវដែលមាននៅក្នុងប្រទេសយើងរហូងមកដល់សព្វថ្ងៃនេះបានឆ្លងកាត់ប្រវត្តិយ៉ាងស្មុគស្មាញ។ រឿងទុំទាវមិនមែនជាស្នាដៃរបស់អ្នកនិពន្ធតែម្នាក់ ហើយត្រូវបានតាក់តែងក្នុងរយៈពេលខ្លីនោះទេ។ នៅជុំវិញបញ្ហាស្នេហាដ៏សែនសោកសៅនេះ អ្នកនិព្ធជាច្រើនរូបបានចំណាយពេលវេលាយ៉ាងយូរ ដើម្បីសម្អិតសម្អាងស្នាដៃនេះដោយបានកែប្រែសាច់រឿងឲ្យមានការផ្លាស់ប្តូរបន្តិចម្តងៗរហូលដល់ដំណាក់កាលចុងក្រោយដែលយើងទទួលស្គាល់បច្ចុប្បន្ននេះ។
អ្នកស្រាវជ្រាវរឿងទុំទាវបានរកឃើញអត្ថបទរឿង៤ខុសគ្នា៖
+ អត្ថបទទី១ : សរសេរលើស្លឹករឹតជាបទពាក្យ៧ យ៉ាងចំណាស់ព្រមទាំងត្រូវរហែកខ្ទេចខ្ទីដាច់ក្បាល ដាច់កន្ទុយ គ្មានកាលបរិច្ឆេទ គ្មានឈ្មោះអ្នកនិពន្ធ។ ដោយយល់ទៅតាមទេពកោសល្យខ្ពស់ក្នុងការតែងកាព្យ សាស្រ្តាចារ្យមួយចំនួនបានសន្និដ្ឋានជាអត្ថបទរបស់កវីសន្ធរមុក (១៨៣៤–១៩០៨)។
+ អត្ថបទទី២ : សរសេរលើស្លឹតរឹតជាបទកាព្យផ្សេងៗ មានបទកាកគតិ បទព្រម្មគិតិជាដើម តែពុំមានឈ្មោះអ្នកនិពន្ធ និងកាលកំណត់ទេ។ ដោយផ្អែកលើជរាភាពនៃសាស្ត្រានេះ បិងដោយសម្អាងលើអត្ថរូបរបស់អត្ថបទ យើងអាចសន្និដ្ឋានបានថាស្នាដៃនេះប្រហែលជារៀបរៀងឡើងមុនរជ្ជកាលស្តេចនរោត្តមទៅទៀត។
+ អត្ថបទទី៣ : មានអារម្ភថាមានប្រាប់ឈ្មោះអ្នកនិព្ធ មានកាលបរិច្ឆេទច្បាស់លាស់។
ឧ–យើងនឹងថ្លែងនាមតាមបញ្ហា ទើបថាតាមឈ្មោះចំពោះងាយ
តួ “ស” រាប់រៀបធៀបនិយាយ ដើមទាយប្រកបរាប់រៀបទៅ។
ទាញយា “ស” សមប្រកប “ម” បាំងឈើលើ “ស” ទើបបានត្រូវ
ឈ្មោះដើមដូចដឹងពីម៉ែឪ ឥឡូវនាមបែកចែកដោយគុណ។
តាមរយៈនេះយើងសន្និដ្ឋានថានិពន្ធដោយភិក្ខុសោម ឬជាស្នាដៃភិក្ខុសោម នៅឆ្នាំ ១៩១៥។
ភក្ខុសោមបានសរសេរក្នុងអារម្ភកថារបស់លោកថា៖
នេះនឹងថ្លាថ្លែងចែងចរចា ល្បើកល្បងល្បែងល្បាកាយកាព្យា
តាំងតែងដំណាលកាលមុនជា និទានយូរយារឃ្លាឃ្លាតឆ្ងាយ។
មិនទៀតល្អៀងល្អក់ឥតឃ្លាឃ្លាត់ សង្វាតផ្ទៀងផ្ទាត់បតបរិយាយ
យើងកែជាថ្មីដែនដីអាយ ស្រង់ស្រាយតទុកទៅមុខទៀត។
+ អត្ថបទទី៤ : ជាស្នាដៃរបស់ឧកញ៉ាវិបុលរាជ នូកនតែងជាកាព្យ បទពាក្យ៨ បានដូរឈ្មោះថា ទាវឯក ទៅវិញ។
ដូចនេះតើនរណាជាអ្នកនិពន្ធរឿងនេះពិតប្រាកដ?
បណ្តាញសាស្រ្តាចារ្យដែលបានធ្វើការសិក្សាស្រាវជ្រាវពីអក្សរសិល្ប៍ខ្មែរដូចជាលោកអេង សារុន, សំ ថាន់, ហង្ស ធុនហាក់ ជាដោមយល់ថា អត្ថបទរបស់កវីសន្ធម៉ុក នៅមានលក្ខណៈច្បាស់លាស់និងបានបោះពុម្ភនៅរោងពុម្ភគឹម(១៩៦០)។ នៅក្នុងអារម្ភកថាសាស្ត្រាចារ្យទាំងនោះបានអះអាងថាស្នាដៃនោះមានចំណងជើងថា “ទុំទាវផងនិងទាវឯកផង”។ ហើយគេថាស្នាដៃដែលភិក្ខុសោមសរសេរនោះ គ្រាប់តែជាការកាឡៃអត្ថបទកំណាព្យរបស់អត្ថបទសន្ធរម៉ុកតែប៉ុណ្ណោះ។
–តាមលោក វ៉ាន់ឌីកាអុន ក្រោយពីបានស្រាវជ្រាវខ្លះៗ គាត់បានសន្និដ្ឋានថាស្នាដៃទាំងពីរមានការខុសប្លែគ្នាយ៉ាងខ្លាំងទៅលើអត្ថរូប គាត់បានសន្និដ្ឋានថា សន្ធរម៉ុកគឺជាអ្នកនិពន្ធដំបូងដែលបានសរសេររឿងស្នេហាដ៏ល្បីល្បាញនេះមុនពេលដែលប្រទេសកម្ពុជាធ្លាក់ក្រោមអាណានិគមបារាំង ក្រោយមកទើបព្រះបទុមត្ថេរសោមរៀបរៀងឡើងវិញឲ្យទៅជាស្នាដៃមានទាំងអស់ ១០៥០ច្បាប់ត្រូវនឹង ១១៨ ទំព័រ (នៅឆ្នាំ១៩១៥) ហើយត្រូវបានបោះពុម្ភផ្សាយដោយពុទ្ធសាសនបណ្ឌិត។ ២៧ឆ្នាំក្រោយកវី នូកន នាបសរសេរជាថ្មីនៅឆ្នាំ ១៩៤២ ដោយដាក់ឈ្មោះថាជា ទាវឯកទៅវិញ។
ចំពោះរឿតទុំទាវដែលយើងយកមកសិក្សាពេលនេះគឺជារឿងទុំទាវរបស់ភិក្ខុសោម ដែលត្រូវបានក្រសួងអប់រំបញ្ចូលនៅក្នុងកម្មវិធីសិក្សានៅថ្នាក់មធ្យមសិក្សាចំណេះទូទៅ។
២.២. រឿងទុំទាវរបស់ភក្ខុសោម
រឿងទុំទាវជាំស្នាដៃបែបប្រលោមលោកស្ថិតក្នុងចលនាខេមរនិយម ហើយទទួលឥទ្ធិពលពីព្រះពុទ្ធសាសនា។ រឿងត្រូវបានតាក់តែងឡើងជាពាក្យកាព្យបទពាក្យ៧ ដែលពោរពេញទៅដោយចំណាប់ចុងចួន និងឃ្លាឃ្លោងពិរោះណែងណងគួរជាទីគាប់ចិត្តក្នុងកំឡុងឆ្នាំ១៩១៥ ដោយស្នារប្រះហស្ថព្រះបទុមត្ថេរងួន សោម។
២.២.១. ឯកសារៈ ឯកសារដែលយើងយកមកសិក្សានាពេលនេះគឺបោះពុម្ភលើកទី៧ ដោយពុទ្ធសាសនបណ្ឌិត ព.ស.២៥១៤ គ.ស.១៩៧១ មានកម្រាស់១០៥ទំព័រ។
២.២.២. ប្រភេទៈ អក្សរសិល្ប៍ទំនើប ប្រលោមលោកបែបមនោសញ្ចេតនា។
២.២.៣. ចលនាៈ ខេមរនិយម
២.២.៤. សង្គមបរិយាកាស
ក្នុងការពណ៌នាពីតួអង្គព្រះរាមា អ្នកនិពន្ធបានបញ្ជាក់ថា៖
“រឺឯដំណើរអំបាលនេះ នឹងបញ្ឈប់ស្លេះទុកសិនខ្មី
ថ្លាថ្លែងពីអង្កព្រះចក្រី ស្តេចគង់បុរីរដ្ឋរាជស្ថាន។
ស្តេចគង់នគរកម្ពុជា ឈ្មោះព្រះរាមាឬទ្ធិថ្លើនថ្កាន
អស់រាស្រ្តប្រជាសឹងសុខសាន្ត រាជស្តេចគង់បន្ទាយលង្វែក”។
តាមរយៈការរៀបរាប់នេះយើងអាចសន្និដ្ឋានថា ដំណើររឿងទុំទាវ ប្រព្រឹត្តក្រោមរបបសក្តិភូមិនាសម័យលង្វែក (១៤២១–១៦១៨)។
ព្រឹត្តិការណ៍សំខាន់
ក្នុងសម័យលង្វែកប្រទេសកម្ពុជាបានជួបប្រទះនឹងសង្រ្កាមជាញឹកញយ ដោយមានការឈ្លានញានពីប្រទេសសៀមផង និងការប្រគួតប្រជែងគ្នាដណ្តើមរាជបល្ល័ង្គយ៉ាងគគ្រឹកគគ្រេងក្នុងរង្វង់ស្តេចខ្មែរផង។
+ ស្តេចអង្គចន្ទទី១ : ពេលត្រឡប់មកពិសៀមវិញបានសម្លាប់ស្តេចកននៅសំរោង ហើយឡើងគ្រងរាជ (១៥០៥–១៥៥៦) ដោលលើករាជធានីទៅគង់នៅលង្វែក។
បន្ទាប់មកសៀមបានចាត់ឪ្យ ពញាអុង ជាស្តេចខ្មែរដែលចិញ្ចឹមទុលឪ្យចេញច្បាំងដណ្តើមរាជ្យ ដោយមានទ័ពសៀមជាជំនួយផង។
សៀមាបនវាយយកបន្ទាយលង្វេកដំបូងនៅឆ្នាំ ១៥៣២។
ឆ្នាំ ១៥៨១ ស្តេចសៀមព្រះចៅ នរេសួន បានបញ្ជូនទ័ពយ៉ាងច្រើន មានពល ១៥០ ០០០នាក់ ដំរី ៨០០ក្បាល សេះ ១៨៥០ក្បាល មកវាយខ្មែរ។
ទ័ពសៀមចូលលុកលុយមកបាត់ដំបង ពោធិសាត់ រលៀប្អៀនិងបរិបូរណ៍។
+ -
ឆ្នាំ ១៥៩៣ សៀមលើកទ័ពមកវាយខាងកើតកំពង់ស្វាយទន្លេសាប ហើយទីបំផុតយកលង្វែកបាន។សៀមបានចាប់ស្ដេចស្រីសុរិយោពណ៌ និងប្រជាជនប្រមាណ៩០ម៉ឺននាក់ ព្រមទាំងប្រមូលក្បួនខ្នាត និងឯកសារផ្សេងៗទៀតយកទៅស្រុកវា។
+ ព្រះបាទរាមាជើងព្រៃ (១៥៩៤-១៥៩៦) ឬ (១៥៩៥-១៥៩៨) បានកេណ្ឌទ័ពទៅវាយសៀម វាយយកលង្វែកបានមកវិញដោយបានសម្លាប់មេទ័ពសៀមនិងសម្លាប់ពួកពលវាប្រមាណ២ម៉ឺននាក់។
២.២.៦ កាលកំណត់តែង : ១៩១៥ (ក្នុងរជ្ជកាលស្ដេចស៊ីសុវត្ថិ)
ជីវប្រវិត្តភក្ខុសោម
-កើតនៅគ.ស ១៨៥២ នៅឃុំកំព្រៅ ស្រុកស៊ីធរកណ្ដាល ខេត្ត ព្រៃវែង
-បិតានាម ងួន មាតានាម យិន ជាកសិករ
-បានចូលសិក្សានៅវត្តរហូតដល់អាយុ១៥ឆ្នាំ បានបួសជាសាមណេរនៅវត្ត ឥន្ទកាលារាម ហៅ វត្តកំព្រៅ ។
-ព្រះជន្ម ២១វស្សាបានបំពេញជាភិក្ខុ ដោយមាននាមបញ្ញត្តិថា ព្រះបទុមត្ថេរ។
-បានបន្តការសិក្សានៅភ្នំពេញជាច្រើនឆ្នាំ។
-ក្រោយពីត្រឡប់មកភូមិកំណើតវិញ ព្រះបទុមត្ថេរសោមមានតួនាទីជាចៅអធិការនៅវត្តកំព្រៅ ដោយមានងារជាព្រះសង្ឃវង្ស។
ស្នាដៃ
-រឿងទុំទាវ (សរសេរពីព.ស ២៤៥៨. គ.ស. ១៩១៥)
-រឿងសព្វ ( ១៩១៤ ) (មិនមែនសព្វសិទ្ធិរបស់ម៉ឺនភក្ដីអក្សរតន់ទេ)
-រឿងផ្ការាំទឹករាំ ( ១៩១១ )
៣. ទិដ្ឋភាពទំនាក់ទំនងរឿង
៣.១. សង្ខេបរឿង
ទុំជាកូនប្រុសរបស់ស្រ្តីមេម៉ាយម្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានបួសរៀនជាមួយមិត្តភក្ដិម្នាក់ឈ្មោះ ពេជ្រ នៅវត្តវិហារធំ។ ទាំងពីរនាក់មានចំណេះខាងមន្ដអាគម ស្មូត្រ ផ្លុំប៉ី និងធ្វើតោកលក់។ ដោយឡែកទុំមានរូបរាងស្អាតនិងមានសម្លេងពិរោះ។ ថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រួចៅអធិការយកតោកទៅលក់។ ទុំ និង ពេជ្រ លក់រហូតដល់ស្រុកត្បូងឃ្មុំ។ ទុំបានស្មូត្រយ៉ាងពិរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈួឆរមកស្ដាប់។ នាងនោជាភិលៀងរបស់នាងទាវ ឃើញទុំស្អាត សម្លេងក៏ពិរោះក៏គួចចិត្តស្នេហា តែដោយឋានតូចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវ។ ទាវដឹងដំណឹងនេះ ក៏អង្វរម្ដាយឲ្យទៅនិមន្ដនេនទុំមកស្មូត្រនៅផ្ទះរបស់ខ្លួន។ ទុំស្មូត្រយ៉ាងពិរោះ ទាវក៏ចាប់ចិត្តស្រឡាញ់ ក៏រៀបចំផាហ៊ុម ដន្ដាប់ បារី ស្លា ម្លូឲ្យ នាងនោយកទៅប្រគេនទុំ ហើយប្រាថ្នាផ្សងងងឲ្យបានជួបទុំ។ ឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរ។ មកដល់វត្តវិញ ទុំរិះរកឧបាយកលសុំលោកគ្រួសឹក លោកគ្រួពុំព្រមព្រោះការទស្សន៍ទាយឃើញថាជើងលេខមិនល្អពានលើស្លាប់។ ដោយគ្រួមិនឲ្យសឹកទុំក៏ទៅរកម្ដាយឲ្យជួយអង្វរករលោកគ្រួតែពុំបានសម្រេច ។ ទុំដាច់ចិត្តលួចសឹកម្នាក់ឯង ហើយក៏ប្រញាប់ប្រញាល់បបួលពេជ្រវិញទៅត្បូងឃ្មុំវិញ។ ជួនជាពេលនោះម្ដាយទាវមិននៅ ទុំក៏ឡើងលើផ្ទះហើយលួចរួមរ័ក្សជាមួយទាវពេលនោះទៅ។
ក្រោយមកអរជួនជាចៅហ្វាយខេត្តត្បូងឃ្មុំបានចូលដណ្ដឹងនាងទាវឲ្យម៉ឺនងួនជាកូនប្រុសរបស់ខ្លួន ។ ទន្ទឹមនឹងនោះទុំនិងពេជ្រត្រូវស្ដេចរាមាដែលសោយរាជ្យនៅក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មួត្រយ៉ាងពិរោះ។ ដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំឯក ក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សាទុំធ្វើឲ្យម្ដាយទាវសប្បាយចិត្តជាខ្លាំង។ លុះបានជួបមុខគ្នានៅក្នុងវាំងនៅចំពោះមុខស្ដេច ទុំច្រៀងរៀបរាប់សព្វគ្រប់ ធ្វើឲ្យស្ដេចរៀបការឲ្យទុំ និងទាវឲ្យជាប្ដីប្រពន្ធក្នុងពេលនោះទៅ។
ការណ៍នេះធ្វើឲ្យម្ដាយទាវតូចចិត្តយ៉ាងខ្លាំង ក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញ ហើយរិះរកឧបាយកលក្លែងសំបុត្រប្រាប់ទៅទាវថាខ្លួនមានជម្ងឺជាទម្ងន់។ បានដំណឹងភ្លាម ទាវក៏មកមើលម្ដាយដល់ផ្ទះ ត្រូវម្ដាយចាប់បង្ខំឲ្យរៀបការជាមួយម៉ឺនងួន។ ទាវអស់សង្ឃឹមក៏សរសេរសំបុត្រឲ្យទុំបានដឹង។ ពេលនោះស្ដេចក៏ប្រទានរាជសារដល់ទុំនិងពេជ្រដើម្បីឃាត់អរជួន។ មកល់ផ្ទះទាវ ទុំវង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹង ប្រកៀកប្រអោបនាងទាវចំពោះមុខភ្ញៀវ ធ្វើឲ្យម្ដាយទាវខឹងក៏ពន្យូសអរជួនឲ្យចាប់ទុំយកទៅសម្លាប់នៅក្រោមដើមពោធិជើងខាល ។ ដឹងថាប្ដីនាងត្រូវគេសម្លាប់ ទាវនិងនោតាមរកទុំ ។ អ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំទៅ។ ពេជ្រនាំដំណឹងអកុសលនេះទៅទួលស្ដេច ស្ដេចក៏មកកាត់ក្ដី ដោយចាប់អរជួន ម៉ឺនងួន និងម្ដាយទាវកប់ទាំងរស់ត្រឹមក ហើយយករនាស់រាស់ពីលើក្បាល រីឯអ្នកស្រុកត្បូងឃ្មុំបញ្ជូលជាអ្នកងារទាំងអស់។
៣.២. តួអង្គ
ក. តួអង្គឯក
ទុំ: ជាកូនស្រ្ដីមេម៉ាយម្នាក់នៅបាភ្នំ បួសជាសាមណេរនៅវត្ត វិហារធំ និងជាស្វាមីរបស់នាងទាវ។
ទាវ: រស់នៅជាមូយម្ដាយនៅស្រុកត្បូងឃ្មុំ ជានារីល្អដាច់គេ និងជាភរិយារបស់ទុំ ។
ខ. តួអង្គរងនិងបន្ទាប់បន្សំ
- ព្រះបាទរាមា : ស្ដេចសោយរាជ្យនៅក្រុងលង្វែក
- អាជួន: ស្ដេចត្រាញ់នៅត្បូងឃ្មុំ
- ម៉ឺនងួន: កូនប្រុសរបស់អរជួន
- ម្ដាយនាងទាវ: ស្រ្ដីមេម៉ាយនៅស្រុកត្បូងឃ្មុំ
- នេនពេជ្រ : មិត្តភក្ដិរបស់ទុំ
- នាងនោ : ភិលៀងរបស់នាងទាវ
- លោកគ្រួចៅអធិការវត្តវិហារធំ : ជាគ្រួរបស់ទុំនិងពេជ្រ
ម្តាយទុំៈអ្នកមេម៉ាយនៅបាភ្នំ
ប្រាជាឃនខ្មែរនៅភូមត្បូងឃ្មុំ
៤. ទិដ្ឋភាពវិភាគអត្ថន័យ
៤.១. ប្រធានរឿង
រឿងទំទាវអ្នកនិពន្ធបានរំពុកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរ ក្រោមរបបសក្តិភូមិសម័យង្វែក។នេះគឺជាចំណងស្នេហ៍ដ៏សោកសៅរបស់តួអង្គពីររូបគឺទុំនិងទាវ។ តាមរយៈនេះអ្នកនិពន្ធក៏បានលាតត្រដាងឱ្យឃើញពីរបៀរបបគ្រប់គ្រង និងច្បាប់ទម្លាប់ដ៏តឹងតែងនាសម័យនោះ។ដូចនេះហើយទើបយើងឃើញថា ដំណើររឿងគឺវិលជុំវិញបញ្ហាសំខាន់មួយគឺ «ការតស៊ូដែលមានលក្ខណៈជាបុគ្គលដើម្បីទាមទារសិទ្ធិក ក្នុងការជ្រើសរើសគូស្រករ» ។
៤.២.មូលបញ្ហា
មូលបញ្ហារឿងទុំទាវគឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនូវទស្សនៈពីរផ្ទុយគ្នា គឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើស រើសគូស្រករ ឬស្នេហាចិត្តនិងចិត្ត ហើយទស្សនៈដែលប្រកាន់ថានំមិនធំជាងនាឡិនេះ គឺជាមូលហេតុដែលធ្វើឱ្យភាគីដែលប្រកាន់ថានំមិនធំជាងនាឡិនេះរៀងៗខ្លួន។
៤.៣.វិភាគបញ្ហា
៤.៣.១.ស្ថានភាពស្នេហារបស់ទុំនិងទាវ
ស្នេហាទុំទាវជាស្នេហាកាំរន្ទះ ៖ នេះជាសេចក្តីស្នេហាយ៉ាងខ្លាំងក្លាដែលផ្សារភ្ជាប់ទៅនឹងបញ្ហាជីវិតរបស់មនុស្ស គឺជាស្នេហាដែលកើតឡើងពីការប៉ះទង្គិចគ្នារវាងក្រសែភ្នែកយុវជនពីរូបដែលមានអារម្មណ៍ភ្លើតភ្លើន ដឹតដាមទៅតាមតណ្ហា។ទុំទាវស្រឡាញ់គ្នានៅពេលជួបភ្លាមតែម្តង។
ទាវគ្រាន់តែឃើញទុំមកដល់ផ្ទះនាង នាងក៏ចាប់ផ្តើមមានអារម្មណ៍ជ្រួលច្របល់ នៅមិនសុខ « អើតអើមដកកច្រហរមាត់ ចង់ចេញប្រាកដគ្មានអ្នកហៅ ស្លុតស្លឹងម្នាក់ឯងដោយក្មេងសាវ ស្ទុះចូលយកអាវពាក់ពានា»។ឯទុំគ្រាន់តែឃើញទាវក៏គិតក្នុងពោះព្រួច កាន់គួចកើតឱរ៉ា។ស្នេហារបស់អ្នកទាំងពីមានសន្ទុះខ្លាំងក្លា ព្រមទាំងពោរពេញទៅដោយមន្តស្នេហ៍យ៉ាងជ្រាលជ្រៅ។ គឺដោយសារកត្តានេះហើយដែលនាំឱ្យអ្នកទាំងពីក្លាហានស៊ូរស្លាប់រស់ជាមួយគ្នាក្នុងគ្រាក្រោយមក។
ស្នេហាទុំទាវជាស្នេហាប្តូរផ្តាច់ ៖ ទុំនិងទាវហ៊ានប្រឆាំងនឹងអ្វីទាំងអស់ដើម្បីប៊ានប្រឆាំងនឹងអ្វីទាំងអស់ដើមបី់៖᧵ំងក្លា ព្រមទាំងពោរពេញទៅដោយមន្តស្នេហ៍យ៉ាងជ្រាលជ្រៅ។ គឺដោយសារកត្តានេះហើយដែលនាំឱ្យអ្នកទាំងពីក្លាហាំណងស្នេហារបស់ខ្លួន។ ទឹកចិត្តនេះនាំដល់អ្នកទាំងពីរនូវគុណវិបត្តិដ៏ធ្ងន់ធ្ងរ ព្រោះគេហានបំពានលើប្រពៃណី ដោយរួមរ័ក្សគ្នាមុនរៀបការ។អ្នកនិពន្ធបានលាតត្រដាងប្រាប់ថា « ទុំឱបបីបមថ្នមប្រឡែង ទាំងពីរឥតក្រែងរួមមេត្រី នៅក្នុងគ្រឹស្ថានក្សាន្តដូចក្តី ស្រស់ស្រីស្រួលស្រើបដោយតណ្ហា »។
ទុំបានបំពានលើវិន័យសង្ឃ បំពានលើទំនាយគ្រូ ប្តេជ្ញាចិត្តលាចាកសិក្ខាបទដើម្បីទៅជួបទាវ។ លើសពីនេះទៀតទុំមិនខ្លាចស្លាប់ រហូតដល់ទៅហ៊ានបកស្រាយរឿងរ៉ាវស្នេហាជាមួយទាវចំពោះមុខស្តេចរាមា ពិសេសហ៊ានបកស្រាយរឿងរ៉ាវស្នេហាជាមួយទាវនៅចំពោះមុខស្តេចរាមា ជាពិសេសហ៊ានឡើងទៅប្រកៀកប្រកើយទាវនៅចំពោះមុខសត្រូវដ៏ឃោរឃៅ។ ឯទាវដោយភក្តីភាព នាងហានប្រឆាំងនឹងម្តាយ ពិសេសហ៊ានបូជាជីវិតតាមទុំ។ចំណងស្នែហ៍របស់ទុំទាវ គឺជាចំណងស្នែហ៍ដ៏សោកសៅ។ទុំទាវបានស្លាប់យ៉ាងវេទនា ដោយរក្សាទុកនូវភក្តីភាពលុះគ្រាបច្ចុប្បន្ន។
ទុំទាវមិនមែនគ្រាន់តែជារឿងស្តីពីចំណងស្នេហាសោលសៅ នោះទេប៉ុន្តែវាជាផ្ទាំងគំនូរមួយរបស់សង្គម ដែលរួមមាន របបគ្រប់គ្រងនិងច្បាប់ទម្លាប់ផ្តាច់ការ។ ហើយវាជាផ្ទាំងគំនូរមួយសង្គម ដែលរួមមានរបបគ្រប់គ្រងនិង ច្បាប់ទម្លាប់ផ្តាច់ការ។ ហើយវាជាផ្ទាំងកញ្ចក់មួយនៃសង្គដែលកាន់ពុទ្ធសាសនា។តាមរយៈរឿងទុំទាវ យើងឃើញថា តាមលំដាប់ថ្នាក់ពីលើរហូតដល់ក្រោម នៅក្នុងសង្គមគ្រួសារក៏មានអំណាចផ្តាច់ការនេះគ្របដណ្តប់ដែរ។
តាមការបង្ហាញរបស់អ្នកនិពន្ធ ដែលរាមាខឹងអរជូនយ៉ាងខ្លាំងបំផុតនោះ គឺមិនមែនដោយសារមរណភាំពរបស់ ទុំទាវទេគឺមកពីអរជូនហ៊ានប្រឆាំងនិងព្រះអង្គតែប៉ុណ្ណោះ។
ចំពោះអរជូន កំហុសគាត់សមនឹងស្លាប់មែន តែការស្តេចរាមា ដាក់ទោសដល់រាស្រ្តត្បូងឃ្មុំនេះ យើងអាចចាត់ទុកថាជាអំពើឃោរឃៅមួយ។
៖ ចំពោះស្តេចក្រាញ់ក្នុងរឿងទុំទាវអ្នកនិពន្ធបានពណ៌នាថា « ឧកញ៉ាអរជូនមាំមួនពេក ធម្មតាក្រោមមេឃទាបជាងភ្នំ មានឫទ្ធិអំណាចឥតជំនុំ កាប់ចាប់វាយដំពុំប្រណី »។ មានន័យថាបន្ទាប់ពីស្តេចផែនដីមក គឺស្តេចក្រាញ់នេះហើយដែលមានអំណាចធំជាងគេ។
៖ ម្តាយទាវបាននិយាយថា « មិនដែលសោះឡើយទាវអើយនំ ច្រឡើសបើសធំម្តេចជាងនាឡិ កូនគោកាចកៀចដោយព្រៃវាល រោលរាលឈឺខ្លួនចួនដល់ស្លាប់ »។ សំដីនេះបញ្ជាក់ថានៅក្នុងគ្រួសារ កូនគ្មានសិទ្ធិអ្វីទាំងអស់ សូម្បីតែសិទ្ធិជ្រើសរើសគួស្រករក៏ត្រូវបាគេដករហូតយកដែរ។
បញ្ហាទំនាស់ ៖ ស្នេហា « កិត្តិយស
គូទំនាស់ ៖ ទុំទាវ « អ្នកមានគុណ
តាមធម្មតាខ្មែរយើងស្រលាញ់កិត្តិយណាស់។ កិត្តិយសធំបំផុតនោះគឺរក្សាពូជពង្សវង្សត្រកូល។ តែទុំនិងទាវបានធ្លាក់ទៅក្នុងេជ្រោះស្នេហាទុំមុនស្រគាលប៉ុន្តែស្នេហាទុំនិងទាវ ជាស្នេហាបរិសុទ្ធ ដែលជំរុញឱ្យទុំបូជាជីវិតចិត្តថ្លើមកិត្តយសដល់ទាវ។ ស្នេហាជំរុញឱ្យ ទុំចេះកុហកម្តាយ លោកគ្រូ...រហូតដល់លួចសឹកដើម្បីស្កាត់ទៅជួបរួមរ័ក្សនឹងទាវ។
រីឯទាវវិញក៏ដូច្នោះដែរ ពីមុននាងតែងតែប្រកាន់ជាស្រីគោរពប្រណិប័តន៍ និងរក្សាវង្សត្រកូលជូនអ្នកមានគុណ។ ប៉ុន្តែក្រោយពីមានចិត្តទៅលើទុំអ្វីៗគ្រប់យ៉ាងត្រូវប្រែប្រួលទាំងអស់។នាងហ៊ានធ្វើអ្វីៗមិនក្រែងចិត្តម្តាយដើម្បីបំណងមហិច្ឆតារបស់គូស្នេហ៍។
ទំនាស់នេះបានដាស់សតិប្រជារាស្ត្រខ្មែរពិសេសមាតាទាំងឡាយ មិនត្រូវដើរតាមគំនិតម្តាយទាវឡើយ។
៥.២. ទំនាស់ទី២
បញ្ហាទំនាស់ ៖ ស្នេហា ជីវិត
គូទំនាស់ ៖ ទុំទាវ របបសក្តិភូមិ
លោក កេង វ៉ានសាក់ ៖ មនុស្សស្រលាញ់ជីវិតខ្លាំងណាស់ « តែមុស្សមិនព្រមស្លាប់សោះឡើយ អូនអើយស៊ូរស់រងវេទនាកណ្តាភក់ជ្រាំទ្រាំវេរា ឱ្យតែការពារជីវិតបាន»។ ( គុកកម្មកិលេស )
ពិតណាស់មនុស្សខ្លាចស្លាប់ ហើយច្រៀសវាងសេចក្តីស្លាប់គ្រប់ៗគ្នាទៅតាមសមត្ថភាពរបស់ខ្លួន។ « ស៊ូរស់វេទនាប្រសើរជាងស្លាប់ » តែចំណែក
ទាវ ពុំបានឪ្យតម្លៃជិវិតឡើយដោយសារតែសេចក្តីស្នេហាគេហ៊ានប្រឈមមុខនឹងសេចក្តីស្លាប់ដោយមិនរអាល។
ការប្រឆាំងរបស់ទុំទាវគឹស្ថិតនៅលើការប្រើប្រាស់ឆន្ទះជាធំពោលគឺកម្លាំងស្នេហានេះអងដែលជាកក្តាជំរុញឪ្យពួកគេក្លាហាន។
ទំនាស់នេះបង្ហាញថាជាការស្រេកឃ្លានការទាមទារសេរីភាពរបស់យុវជនក្រោមរបបផ្ដាច់សក្ដិភូមិ។សេរីភាពដែលពួកគេទាមទារនោះគឺចង់ជ្រើសរើសសុភមង្គលគូរស្រក។
ទីបំផុតទុំនិងទាវពុំបានសម្រេចគោលទុំ
បំណងបស់គេឡើយពួកគេរងការបង្រ្កាបនៃពួកផ្ដាច់ការអមនុស្សធម៌ហើយបង្កើតឪ្យមានសោនាដកម្មរាប់មិនអស់។
៥.៣. ទំនាស់ទី៣ : វិបត្តិអំណាចសក្ដិភូមិ
+ គូរទំនាស់ : សក្ដិភូមិ សក្ដិភូមិ
អ្នកនិពន្ធបានបង្ហាញពីវិបតិ្តអំណាចពីរដែលមានរូបភាពខុសគ្នា តែខ្លឹមសារតែមួយពោល គឺអំណចស្ដេចត្រាញ់របស់អរជូន និងអំណាចស្ដេចផែនដីរបស់ព្រះរាមា។
តាមពិតអំណាចអរជូនគឺជាអំណាចដែលតំណាងឲ្យស្ដេចតែម្ដង។ ហើយបើអរជូនមានគំនិតខុសពីស្ដេច ប្រហែលជាកាន់អំណាចមិនបានយូរឡើយ។ ពិសេសពួកគេគិតតែប្រយោជន៍រៀងៗខ្លួនតែប៉ុណ្ណោះ។ ស្ដេចបានរៀបចំនាងទាវឪ្យទៅទុំ ព្រោះពួកគេស្រលាញ់គ្នារួចទៅហើយ។ តែអរជូនធ្វើខុសបំណងស្ដេចដោយបំពានមិនមែនអរជូនមិនដឹងនោះទេ។ត្រង់នេះជាមូលហេតុធ្វើឪ្យស្ដេចខ្ញាល់។
ដោយអំពើរបស់អរជូនប្រឆាំងព្រះរាជា ទើបអរជូនស្លាប់ទាំងត្រកូលហើយផលវិបាកនេះរាលដាល ដល់ប្រជារាស្រ្តគ្មានកំហុសទៀតផង។ “ដំរីជល់គ្នាងាប់ស្រមោច”។
៦. បញ្ហាវិភាគតួអង្គ
៦. ១. ទុំ
ក . គុណសម្បតិ្ត
មានរូបសម្បតិ្តស្អាត និងមានសំឡែងពិរោះ សុភាពរាបសារ
មានចំណេះដឹងផ្លូវលោក (ចេះធ្វើតោក… ) និងផ្លូវធម៌ (ចេះធម៌អាថិ បាលី ស្មូត្រ មន្តអាគម... )
ស្រលាញ់ការងារ ក្លាហាន ហ៊ានទទួលការពិត
មានស្នេហាស្មោះត្រង់ចំពោះសង្សារ
ហ៊ានតស៊ូទាមទារសេរីភាពដើម្បីយុវជន ទូទៅ…
ខ. គុណវិបតិ្ត
ចេះភូតកុហកម្តាយ គ្រូ
ស្រលាញ់ទាំងនៅជាសង្ឃ
ក្បត់វិន័យសង្ឃ (លួចសឹកម្នាក់ឯង)
ក្បត់ប្រពៃណី ( រួមរក្សមុនរៀបការ )
ធ្វេសប្រហែស យកស្រាជាត្រីមុខ
ស្លាប់ខ្លួនព្រោះស្រី
៦ .២ . ទាវ
ក គុណសម្បតិ្ត
មានរូបស្អាតល្អដាច់គេ
មានចរិតស្លូតបូត
មានស្នេហាស្មោះត្រង់ជាមួយសង្សារ
ហ៊ានប្រឈមមុខនិងការពិត ( សារភាពថាជាសង្សារទុំនៅចំពោះចំពោះមុខស្ដេច)
មិនឈ្លក់ទ្រព្យសម្បតិ្ត បុណ្យសក្តិ
ប្រឆាំងប្រពៃណី (នំមិនធំជាងនាឡិ)
មានចិត្តកញ្ញូចំពោះឪពុកម្ដាយ់(ពេលដឹងថាម្ដាយឈឺក៍ប្រញាប់មកមើល)
ខ . គុណវិបិត្ត
លួចស្រលឡាញ់សង្ឃ បាត់បង់ចរិយា ជាស្រ្តីចូលម្លប់
ហ៊ានប្រគេនផាហ៊ុមដល់ព្រះសង្ឃ
ក្បត់នឹងប្រពែណីខ្មែរ (រួមរក្សមុនពេលរៀបការ)
ពុំចេះអប់រំប្ដី ស្រឡាញ់ប្ដីហួសហេតុ
……………..
៦ . ៣ . ម្ដាយទាវ
ក . គុណសម្បត្តិ
ជាអ្នកកាន់ព្រះពុទ្ធសាសនាបានយ៉ាងខ្ជាប់ខ្ជួន( ទៅវត្តជារៀងរាល់សីល)
ជាអ្នកចេះអធ្យាស្រ័យចំពោះញាតិ
ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ
យកចិត្តទុកដាក់លើអនាគតកូនស្រី
គ្រប់គ្រងកូន អប់រំកូនតាមប្រពៃណី(ឪ្យកូនចូលម្លប់)
ខ . គុណវិបត្តិ
ជាម្ដាយមានចិត្តមាន
មានគំនិតលោភលន់លុះទៅដោយ លោភ ទោស មោហ
មិនយល់ចិត្តកូនស្រី ប្រើអំណាចជាមាតាគាបសង្កត់កូនស្រី
រំលោភសិទ្ធិកូនស្រីក្នុងការជ្រើសរើសគូស្រករ
ពង្រាត់ប្រពន្ធគេមករៀបការ
បញ្ជាឪ្យគេសម្លាប់កូនប្រសារ
៦. ៤. អរជូន
ក. គុណសម្បតិ្ត
ជាអ្នកក្លាហានមានអំណាចធំ
ចេះស្រលាញ់កូន រៀបចំអនាគតឪ្យកូនតាមប្រពៃណី
ចូលស្ដីដណ្ដឹងទាវតាមច្បាប់
ខ. គុណវិបត្តិ
គ្មានជំហរជាក់លាក់ជាអ្នកកាន់អំណាច
ទង្វើរបស់គាត់នៅពីក្រោមការញុះញុង់ដោយគ្មានការពិចារណា
រៀបការប្រពន្ធឪ្យកូនប្រុសមិនគិតថា ស្រីនោះជាប្រពន្ធគេក៏ដោយ
ប្រើអំណាចផ្ដាច់ការលើជនស្លូតត្រង់
មានចិត្តឃោឃៅ សម្លាប់មនុស្សគ្មានជម្រះក្ដី
៦. ៥. មឹនងួន
ក. គុណសម្បតិ្ត
គោរពតាមបំណងឪពុកម្ដាយ
ចេះជួយការងារឪពុកម្ដាយ
ស្រលាញ់ស្មោះត្រង់នឹងគូដណ្ដឹង
ចេះយកចិត្តគូដណ្ដឹង
ខ. គុណវិបតិ្ដ
គ្មានឧត្តមគតិជាកូនប្រុសទាល់តែសោះ
រួមគំនិតប្រព្រឹត្តិអំពើលាមកជាមួយឪពុក
សុខចិត្តរៀបការជាមួយប្រពន្ធគេទាំងងងើល
បរាជ័យក្នុងរឿងស្នេហា
មានចិត្តឃោរឃៅដូចឪពុក
៦.៦. ស្ដេចរាមា
ក. គុណសម្បត្តិ
គ្រប់គ្រងផែនដីបានសន្តិភាព
មានសន្ដានចិត្តប្រោសប្រណីចំពោះទុំទាវ
មានទសពិធរាជធម៌ រកយុត្តិធម៌ឱ្យប្រជារាស្រ្ត
គុណវិបត្តិ
រវើរវាយក្នុងផ្លូវកាម
វិនិច្ឆ័យទោសគា្មនជំនុំជំរះ
អាងអំណាចផ្ដាច់ការសម្លាប់មនុស្សគ្មានពិចារណា
ដាក់ទោសដល់អ្នកមិនដឹងរឿង(អ្នកស្រុកត្បូងឃ្មុំ)
គ្មានគិតពីប្រទេសជាតិ គិតតែស្រីញី
នេនពេជ្រ
គុណសម្បត្តិ
ជាអ្នកបួសរៀន
ចេះវិជ្ជាសិល្បៈ
ចេះជំនាញផ្លុំខ្លុយ
ស្មោះត្រង់នឹងមិត្តភក្តិ
គោរពវិន័យបានល្អ
ជាមនុស្សត្រូវបានញាតិស្រលាញ់រាប់អាន
រកយុត្តិធម៌ឪ្យមិត្តភក្តិ
ខ. គុណវិបត្តិ
ជាមនុស្សកំសាក
រត់ចោលមិត្តភក្តិក្នុងគ្រាមានអាសន្ន មិនចេះជួយនឹក
ពុំចេះពិភាក្សាផ្លាស់ប្តូរយោបល់ជុំវិញស្ថានភាពគ្រោះថ្នាក់ដែលនឹងកើតមាន
៦.៨. នាងនោ
ក. គុណសម្បត្តិ
ស្មោះត្រង់ចំពោះចៅហ្វាយនាយ
ចេះជួយផ្តល់គំនិតដល់ទាវ
ស្គាល់ច្បាស់ពីតួនាទីរបស់ខ្លួន
ខ. គុណវិបត្តិ
រួមគំនិតលាក់បាំងនូវអំពើពុំគប្បីរបស់ទាវ កំសាកពុំចេះតស៊ូរស់ក្នុងឆាកជីវិត
រស់ដោយសារគេឪ្យរស់ គេស្លាប់ខ្លួនក៏ស្លាប់
៦.៩. ប្រជាជន
ក. គុណសម្បត្តិ
គោរពស្រឡាញ់រាប់អានញាតិ
ចេះជួយយកអាសារអ្នកដទៃ
មានសាមគ្គីល្អ
ខ. គុណវិបត្តិ
ខ្វះការតស៊ូទាមទារការពិត
ស្ងប់ស្ងាត់ និយមចូលស្ទឹងតាមបទ
ពុំចេះរើបំរាស់ ធ្វើតាមតែបញ្ជារបស់អ្នកកាន់អំណាច
៧. បញ្ហាវិភាគសង្គម
៧.១. នយោបាយ
ការគ្រប់គ្រងមានរូបភាពជារបបសក្តិភូមិ។ ស្តេចជាអ្នកកាន់កាប់អំណាចដោយមានស្តេចត្រាញ់ជាជំនួយការតំបន់។ ស្តេចប្រៀបបានដូចជាភ្នំ ឯស្តេចត្រាញ់តូចជាងតែភ្នំមួយនេះតែប៉ុណ្ណោះ។ ស្តេចនិងស្តេចត្រាញ់ មានអំណាចអាចកាប់សម្លាប់ប្រជារាស្រ្តគ្មានរើសមុខ។ រណ្ណៈតូចបំផុតគឺប្រជាជនរស់នៅក្នុងក្រិលំបាកវេទនា គ្មានសិទ្ធិសេរីភាព មានតែវាសនាដែលស្ថិតនៅក្រោមការគូសវាសនៃពួកសក្តិភូមិតែប៉ុណ្ណោះ។
“ឧកញ៉ាអរជូនមាំមួនពេក ធម្មតាក្រោមមេឃទាបជាងភ្នំ
អាងឬទ្ធិអំណាចឥតជំនុំ កាប់ចាក់វាយដំពុំប្រណី។ “
អរជូនសម្លាប់ទុំគ្មានវិនិច្ឆ័យទោស
រាមាដាក់ទោសដល់ជនទុច្ចរិត ពិឃាតទាំងពូជ ថែមទាំងបញ្ជូលប្រជាជនជាអ្នកងារដោយគ្មានរើសមុខ។
៧.២. វិស័យសេដ្ឋកិច្ច
ក. កសិកម្មៈ ស្ថានភាពទឹកដិប្រទេសខ្មែរបង្កលក្ខណៈប្រសើរដល់វិស័យកសិកម្ម។ សម្បត្តិធម្មជាតិសម្បូរស្តុកស្តម្ភដូចជា ព្រៃឈើ បក្សាបក្សី ធម្មជាតិ...។
... “ត្រាចត្រៀកចង្កៀកច្រេសខ្ទឹមក្ទម្ព គគីររាំងភ្នំបេងបាយម៉ាត
ស្តុកស្តុរស្តិស្តៅត្រាវក្តួចក្តាច លាំងស្បាតសត្បារកាស្រស់។“
... “បងស្តាប់សូរសព្ទវៃកណ្តឹង មាន់ព្រៃប្រែប្រឹងរងាវឆ្លើយ
បងនឹករលឹកទាវទៀតហើយ ទាវអើយសមស្ងួននួនកំព្រា។“...
... “ពិដោរផល្លាផ្កាកមផ្លឹង ដូចបងនែបនឹងទាចពិសី
ពិដោរបុប្ផាផ្កាចំប៉ី ដូចបងនែបស្រីទាវឥតហ្មង។ “...
... “រ៉ស់ឆ្តោះកាហោរាជរាហូ ព្រួលប្រាទីពោព្រុយកន្លង់
ដំរីក្អិតក្អីឬស្សីច ង្វាភ្លៀងរហង់រហស់ហែល។“...
ខ . ពាណិជ្ជកម្ម : មានលក់ទំនិញ មានចាយលុយកាក់មានការដោះដូរគ្នាទៅវិញទៅមក។
….“ យើងចង់ជួយអាឪ្យលុយកាក់ កុំឪ្យសល់ម្នាក់ថាឪ្យហើយ
ឪ្យហ៊ានទាំងអស់ប្រុងចាំឆ្លើយ ក្មេងអើយអញសួរគួរឯងប្រាប់។“...
…. “ ដល់ក្រុងភ្នំពេញដែនដីរាប រសៀលទន់ទាបព្រះសុរិយ
ឡើងមើលទំនិញគ្រប់តាមផ្សារ ត្រៀបត្រាចិនខ្មែរហែគឹកកង។“...
គ . ឧស្សាហកម្ម : ប្រជាជនផលិតរបស់ប្រើប្រាស់ដូចជាព្រៃ ទឹកអប់ សាប៊ូ តោក…. ។
… “ ធ្វើតោកធ្វើទុកលក់ដាច់ខ្លះ នៅផ្ទះទៀបវត្តជាមីងមា
លុះដល់រដូវត្រូវរងារ ព្រឺប្រុងអង្គារជាទុក្ខព្រួយ។“….
…. “ សឹងប្រែសូត្រសុទ្ធសាច់ល្អស្អាត លាំងកៃម៉ូតម៉ាតពណ៌លឿងខ្ចី
សម្បុរស្រៀបស្រស់ឆ្លុះរស្មី នៅថ្មីទែងកន្សែងស។“….
ឃ . គមនាគមន៍ : មិនទាន់រីកចម្រើន គេឃើញមានជើងទឹកប្រើទូក ឯផ្លូវគោកប្រើរទេះជាដើម។
…“.នេនរៀបបម្រុងការុងបាយ បង្ការទៅឆ្ងាយផ្លូវត្រាច់ចរ
ប្រឹងអូសរទេះគោមកបញ្ឈរ ដីកគោទឹមបរចរចេញទៅ។“…
….“អរជូនរួសរាន់រៀបទូកក្ដារ ប្រគល់អាជ្ញារប្រដាប់ស្រេច
ទូកមួយទាវជឹះល្អបណ្ដាច់ ញាតិសាច់បងប្អូនជូនទាវទៅ។“…
៧ ៣ វប្បធម៌
ក . ជំនឿ : ប្រជាជនខ្មែរជឿលើកម្មផលក្នុងព្រះពុទ្ធសាសនា ជឿលើមន្តអាគមគាថា ជឿលើការទស្សន៍ទាយ។
ខ . សាសនា : ប្រជាជនគោរពបូជាព្រះពុទ្ធសាសនាយ៉ាងភ្ជាប់ខ្ជួន។
ម្ដាយទាវទៅវត្តជារៀងរាល់ថ្ងៃសីល
ទុំ ពេជ្របួសក្នុងសំណាក់ពុទ្ធសាសនា
គ. ទំនៀមទម្លាប់
នារីពេញវ័យត្រូវចូលម្លប់(ទាវចូលម្លប់)
មានពិធីស្ដីដណ្ដឹង ពិធីរៀបការ
កូនប្រុសត្រូវបួសរៀននៅក្នុងវត្ត
៨ . ទិដ្ធភាពវិភាគអត្ថរូប ឬវិធីតំណែងនិពន្ធ
៨ .១. ផ្ដើមរឿង : អ្នកនិពន្ធផ្ដើមដោយពណ៌នាពីប្រវត្តិតួអង្គ:
នេះនឹងថ្លាថ្លែងដើមឈ្មោះទុំ នៅស្រុកបាភ្នំដែនដីស្រែ
កើតកបទំនៀមមានឪម៉ែ ប៉ុន្តែហេតុត្បិតឥតសម្ដែង។
៨. ២. ដំណើររឿង : អ្នកនិពន្ធប្រើវិធីតំណែងនិពន្ធជាច្រើនដូចជា
៨ .២ .១. វចនវិធី : អ្នកនិពន្ធប្រើពាក្យពេចន៏លាយចំរុះគ្នា:
ពាក្យសាមញ្ញ : ម៉ែ ឪ វា ស៊ីដើរឡប់សារ….
ពាក្យវាកសព្ទ : យាង ថ្វាយ ខ្ញុំព្រះករុណា ទ្រង់ត្រាប់ បពិត្រ នរបតី…
ពាក្យសង្ឃសព្ទ : ឆាន់ ពុទ្ធដីកា……
ពាក្យកំចីបារាំង : កុង្សី…..
ពាក្យកំចីសៀម : សាវ ផាហ៊ុម….
ពាក្យកំចីបាលីសំស្រ្កឹត : ឥស្សរា ក្សត្រក្សាន្ត…
៨. ២. ២. រចនាវិធី : អត្ថបទជាពាក្យកាព្យបទពាក្យ៧
ឧ. ថ្លាថ្លែងសម្ដែងដើមឈ្មោះទុំ នៅខេត្តបាភ្នំដែនដីស្រែ
កើតកបទនៀមមានឪ ម៉ែ ប៉ុន្តែហេតុត្បិត ឥតសម្ដែង។
៨. ២. ៣. និទានវិធី : អ្នកនិពន្ធប្រើវិធីនិទានបែបបុរសទី៣
ឧ . ទុំមានប្រាជ្ញាផ្សេង មានទាំងសម្លែងរូបខ្ចីល្វក់….
៨ .២ .៤. សំវាតវិធី : អ្នកនិពន្ធឪ្យតួអង្គសន្ទនាគ្នា
ឧ . ទ្រង់ត្រាស់សួរទៅនាងទាវវិញ ទាវអើយខ្លួនមិញអញពិនិត្យ
៨. ២ . ៥. អែកវាទវិធី : អ្នកនិពន្ធឪ្យតួរអង្គនិយាយឬគិតតែម្នាក់អែង
ឧ នេនទុំងឿងងំជញ្រ្ជំចិត្ត ព្រួយចិត្តត្បិតពេជ្រលេចសម្ដែង
៨. ២. ៦. អនុលោមវិធី: ចតុស្ដម្ភអនុវត្តតាមបញ្ជាព្រះរាជា។
ឧ . ជួបជុំបតីមន្រីធំ ចតុស្ដម្ភចូលមកជួយរវល់
៨. ២. ៧. បដិវិធី : នាងទាវនិងម្ដាយនាងមានអារម្ភណ៏ផ្ទុយ៊គ្នា(ទាវមានទុក្ខធ្ងន់ អែម្ដាយទាវសម្បាយចិត្ត)
ឧ . បងមិនអាណិតចិត្តប្អូនផង ទុក្ខធ្ងន់កន្លង់ពុំមានស្បើយ
សមប្អូនក្សិនក្ស័យទេបងអើយ ទុក្ខអើយទោម្និញពេញជាថ្មី។
ម្ដាយទាវជិះទូកទៅជាមួយ ប្រុសស្រីរងួយមិនដីងការណ៏
គិតស្មានទាវស្ម័គ្រនិងក្សត្រា អរឥតឧបមានាំទាវទៅ។….
៨ . ២. ៨. ពណ៌នាវិធី : អ្នកនិពន្ធរៀបរាប់ដំណើររឿង
ឧ . មើលមានផ្លែចន្ទន៏សិរមាន់ព្រីង ដូចទាវស្រីឈ្វេងនិងសង្សារ….
៨. ២. ៩ . ទារុណវិធី : តួអង្គក្នុងរឿងគេធ្វើទារុណកម្មរហូតដល់ស្លាប់យ៉ាងវេទនា។
ឧ. នាំដល់ខាងថ្នល់នៅទីល្ហាល បៀតពោធិជើងខាលដួលភឹ្លកភ្លឹង
ប្រាសប្របហបហុតរលត់ឈឹង ខ្យល់ចេញវឹងៗសន្ធឹងស្តូក។
៨. ២. ១០. រូបារម្មណ៍វិធី :
ក . ឥន្រី្ទរូបារមណ៍
ក . ១. ចក្ខុរូបារម្មណ៍
ឧ. រូបនេនស្ដាប់ជាក់ភ្ញាក់ព្រើតប្រឹង ភ្នែកគន់សម្លឹងទៅមាត់ទ្វា
យល់ទាវឈរស្ទើរដើររេរា ស្ទុះស្ទាចូលក្នុងស្លុងចេញក្រៅ។
ក . ២. សោតរូបារម្មណ៍
ឧ. សំឡេងផ្អែមល្ហែមស្រួយពិរោះ ស្ដាប់ទាំងកំលោះចាស់មេម៉ាយ
ក្រមុំត្បូងឃ្មុំរត់ប្រញាយ ប្រញាប់ចង់ស្ដាប់សព្ទភាសា។
ក . ៣. ឃានរូបារម្មណ៍
ឧ. ទឹកអប់ត្រឡប់គន្ធារស សាប៊ូជូតដុសជ្រះសន្លាង
ក្រអូបសាប៊ូក្លិនដោយយ៉ាង ដោយយល់សំណាងសាមណេរនេន។
ក. ៤. កាយរូបារម្មណ៍
ឧ. ថ្លែងពីទាវទុក្ខពុំសុខសោះ នឹកឡើងស្រណោះទុំដោយនូវ
យល់យូរស្ងប់ស្ងាត់បាត់ស្ទុះក្តៅ ព្រះពាយផាត់ត្រូវរហើយប្រាណ។
ខ. កាយរូបារម្មណ៍
ឧ. ទុំថើបបីបមថ្នមប្រឡែង ទាំងពីរឥតក្រែងរួមមេត្រី
នៅគ្រឹស្ថានក្សាន្ដដូចក្ដី ស្រស់ស្រីស្រើបស្រួលដោយតណ្ហា។
គ . ឧបមានរូបារម្មណ៍ : អ្នកនិពន្ធប្រើសំនួនប្រៀបផៀបតួអង្គ:
ឧ. ទុំថាខ្លួនបងដូចរាជសីហ៍ ខ្លួននាងទាវស្រីដូចគុហា…
ទាវថាខ្លួនអូនដូចកំពង់ ឯអ្នកឆោមយង់ដូចទូកហើយ…
ទាវសោតបានសុខឥតទោមិ្នញ ពិតពេញដូចចិត្តគិតប្រាថ្នា…
៨. ៣. បញ្ចប់រឿង : អ្នកនិពន្ធបញ្ចប់រឿងដោយអស់សង្ឃឹម ពោលគឺឪ្យតួអង្គឯកទាំងពីរស្លាប់ ព្រមទាំងបន្សល់ទុកនូវក្ដីឈឺចាប់ដល់ពួកអ្នកស្រុកត្បូងឃ្មុំដែលជាប់ជាឈ្មោះពូជអ្នកងារ។
៩ . ទិដ្ធភាពវិភាគអត្ថរស
៩ . ១ . កាព្យរស : ជាតម្លៃដែលលេចេញពីសម្សសកាព្យ សូរសព្ទសំឡេងពាក្យពេជន៍ពិរោះចួនរណ្ដំ ណែងណងគួរឪ្យចាប់ចិត្តដិតអារម្មណ៍។
បងស្ដាប់សូរសព្ទរៃកណ្ដឹង មាន់ព្រៃប្រែប្រឹងរងាវឆ្លើយ
បងនឹករលឹកទាវទៀតហើយ ទាវអើយសមស្ងួនកំព្រា។
៩ . ២ . ទារុណរស : ជាតម្លៃដែលបង្ហាញពីទារុណកម្មដែលមានសភាពសាហាវព្រៃផ្សៃ( ដូចសម្លាប់ទុំ)
ទារុណផ្លូវកាយ : កាប់សម្លាប់ទុំគ្មានត្រាប្រណី
ទារុណកម្មផ្លូវចិត្ត : បង្ខំឪ្យទាវជាមួយមឺុនងួន
៩. ៣. កំសត់រស
ការព្រាត់ប្រាសរវាងទុំ នឹង ទាវ
ទាវឃើញគេធ្វើបាបប្ដី
៩ .៤. វិររស : ភាពអង់អាចរបស់ទុំទាវ
ទុំជាវិរជន
ទាវជាវិរនារី
សកម្មភាពគេទាំងពីរនាក់ធ្វើដើម្បីសិទ្ធសេរីភាពដល់ជនទូទៅ។
៩ . ៥ . ឥថរស : ដំណើររឿងបង្ហាញពីតម្លៃពិតជាក់ស្ដែងដូចជា:
ទីកន្លែង : លង្វែក កំពង់ចាម ត្បូងឃ្មុំ បាភ្នំ….
តួអង្គ :ព្រះរាមា អរជូន….
ពេលវេលា : សម័យលង្វែក
ប្រពៃណី : នំមិនធំជាងនាទ្បិ ពិធីរៀបការ….
៩ .៦ . ទស្សនីយរស :កវីរៀបរាប់ទេសភាពធម្មជាតិយ៉ាងពិរោះ រណ្ដំ ជាពិសេសការរៀបរាប់ទេសភាពធម្មជាតិតាមដងទន្លេមេគ្គងពីក្រុងលង្វែកមកស្រុកត្បូងឃ្មុំ ក្នុងពេលព្រះរាមាទ្រង់យាមមកជំនុំជម្រះអរជូននិងក្រុមបក្សពួក។
សកវាទីឪណាផ្កាកំភ្លឹកព្រៃ ស្ងប់ស្ងួតព្រះទ័យទសពល
ទសពិធមានឬទិ្ធឥតទប់ទល់ ទ្រង់ខ្វល់ឆ្ងល់ឆ្ងាយស្ដាយអរនេក។
សកវាទីឪណាផ្កាចំបីុ ចំពប់ដោយក្ដីទ្រង់សង្វេគ
៩ . ៧ . កុសលរស
អប់រំអ្នកសិក្សាឪ្យមើលឃើញពីតម្លៃនៃជិវិតមនុស្សធំជាងទ្រព្យΩសម្បត្តិ បុណ្យសក្កិ អំណាច។
បង្ហាញឪ្យឃើញរបបសក្តិភូមិដែលប្រកាន់យករបបផ្ដាច់ការ គ្មានយុតិ្តធម៌។
អប់រំយុវជនកុំឪ្យយកស្នេហាជាធំ ព្រោះនាំអន្តរាយដល់ជិវិត។
១០ . សន្និដ្ធាន
រឿងទុំទាវជាស្នាដៃដ៏ល្អបំផុតក្នុងខឿនវប្បធម៌ខ្មែរ។ រឿងនេះតំណាងឪ្យព្រលឹងជាតិខ្មែរព្រោះវាបានឆ្លុះបញ្ចាំងនូវតថភាពសង្គមខ្មែរនាសម័យលង្វេក។របបសក្តិភូមិនេះហើយដែលបង្កឪ្យមានសោដកម្មចំពោះតួអង្គទុំនិងទាវ។
ស្នាដៃរឿងទុំទាវអាចរួមចំណែកក្នុងការបង្ហាញទេពកោសល្យដើម្បីថែរក្សាវប្បធម៌ឪ្យកាន់តែរុងរឿង។
ទស្សនចំពោះរឿងទុំទាវ
ចំពោះស្នាដៃគេតែងចោទសួរថា តើរឿងទុំទាវជារឿងពិតឬអ្វី?
អ្នកខ្លះយល់ថារឿងទុំទាវជារឿងពិតព្រោះ៖
អ្នកងារនៅត្បូងឃ្មុំមានពិតប្រាកដមែន ហើយអ្នកទាំងនោះ មិនចូលចិត្តស្ដាប់រឿងទុំទាវទេ ព្រោះនាំឪ្យឈឺចាប់។
សំអាងលើកេរដំណែលខ្លះៗដែលនៅសេសសល់ដូចជា ត្បាល់ អង្រែ និង កម្ទេចកម្ទីខ្លះដែលគេសន្និដ្ធានជាវត្តវិហារធំ។
ដំបូកដែលនៅក្រោមដើមពោធិជើងខា គេយល់ថាជាថ្នូរខ្មោចរបស់ទុំទាវ។
សំអាងតាមសម្ដីរបស់អ្នកនិពន្ធដែលបញ្ជក់សរសេរតាមការចេះ ចាំតៗគ្នាពីយូរយារណាស់មកហើយ។
តែអ្នកខ្លះទៀតយល់ថារឿងទុំទាវក៍ដូចជារឿងដទៃទៀតដែរទៀតគឺសុទ្ធតែប្រសូតចេញពីមនោគតិរបស់អ្នកនិពន្ធដែលឆ្លងកាត់តថភាពក្នុងសម័យកាលដែលខ្លួនរស់នៅ៖
បើសន្និដ្ធានថារឿងទុំទាវជារឿងពិត ទាល់តែរឿងធនញ្ជ័យ រឿងពុទ្ធិសែននាងកង្រី ជារឿងពិតដែរ ព្រោះរឿងទាំងនេះក៍ទាក់ទងនឹងទីកន្លែងប្រវត្តិសាស្រ្តដូចគ្នា។
ការសំអាងលើពុំត្រឹមត្រូវទេ ព្រោះនៅប្រទេសកម្ពុជាទីណាក៍មានដែរ។
ការសំអាងលើត្បាល់អង្រែនោះវាអាចភន់ច្រឡំ ព្រោះខ្មែរផ្លាប់គោរពលិង្គព្រះឥសូរ ដែលមានសណ្ធានប្រហាក់ប្រហែលនោះដែរ។
តែទោះបីជាការពិតក្ដី មិនពិតក្ដី ក៍រឿងទុំទាវមានតម្លៃយ៉ាងជ្រាលជ្រៅក្នុងអារម្មណ៍របស់ប្រជាជនខ្មែរ ហើយវាជាស្នាដៃដ៍ពិសិដ្ធរបស់អ្នកនិពន្ធដែលខំបកស្រាយពីសង្គមខ្មែរក្នុងសម័យលង្វែករជ្ជកាលស្ដេចរាមា ដែលជាសង្គមប្រវត្តិមួយតំណាងឪ្យសង្គមបរិយាកាសខ្មែរពិតប្រាកដ។
ទស្សនផ្សេងៗចំពោះការស្លាប់របស់ទុំ
ការស្លាប់របស់ទុំបានធ្វើឪ្យមានទស្សនយល់ឃើញផ្សេងៗគ្នាជាច្រើន៖
ទុំស្លាប់បណ្ដាលមកពីមិនស្ដាប់បណ្ដាំគ្រូ
ទុំស្លាប់បណ្ដាលមកពីមិនបង្ហាញរាជសារ
ទុំស្លាប់បណ្ដាមកពីម្ដាយទាវជាអ្នកឪ្យគេសម្លាប់
ទុំស្លាប់បណ្ដាលមកពីអរជួននិងមឺុនងួនជាអ្នកសម្លាប់
ទុំស្លាប់បណ្ដាលមកពីនាងទាវមិនជួយដាស់តឿនទុំ
ទុំស្លាប់បណ្ដាមកពីស្ដេចរាមាបណ្ដោយឪ្យទុំយករាជសារទៅដោយខ្លួន។
ទុំស្លាប់ព្រោះស្នេហា
ទស្សនៈរួម : ទុំស្លាប់បណ្ដាលមកពីរបបសក្ដិភូមិសម័យលង្វែកតែម្ដង។